Tuesday, January 27, 2015

មេកាព្យ បទសហរា



លោកថាដាវមុត ល្បីណាស់ តែស្ថិតនៅក្នុងស្រោម
ទុកសម្ងំស្ងៀម ច្រែះចោម មិនព្រមប្រើកាប់ឆ្ការ
ចំណេះមានច្រើន គរគោក មិនយកមកប្រើការ
ពូកែក្អេងក្អាង ឡូឡា ថ្ងៃណាជាតិថ្កើងថ្កាន។
រឿងដែលសំខាន់ មិនស្ថិត នៅត្រង់តែពាក្យថា
តែត្រង់ជាក់ស្តែង ឲ្យការ ទាំងអស់សម្រេចបាន
ហ៊ានថាហ៊ានធ្វើ ស្នាដៃ ឲ្យឃើញកុំស្មានៗ
នោះទើបជាតិយើង ថ្កើងថ្កាន សុខសាន្តតាមបំណង៕
.........................................
ដោយ ៖ ពេជ្រ ទុំក្រវិល

No comments:

Post a Comment