Saturday, January 31, 2015

Friday, January 30, 2015

មេកាព្យមូលដ្ឋាន បទពាក្យ៩


មេកាព្យ បទជាប់ទង


មេកាព្យ បទសារថីទាញរថ








សូមពិនិត្យអត្ថបទ

​ចូលចិត្តស្តាប់  ត្រាប់ចម្រៀង ច្រៀងចូលចិត្ត
ទេសនាជិត     គិតមិនចង់      ត្រង់ទេសនា
នៅផ្សារធំ        មុំចូលចិត្ត        គិតទៅផ្សារ
ទៅធ្វើការ        ថានឹកជិន        មិនទៅធ្វើ     ។

រៀនសូត្រចេះ  វេះមិនចង់       ត្រង់រៀនសូត្រ
ពភ្លើស្លូត          ស្រូតរត់លេង  ក្មេងពភ្លើ
អំពើពាល         ឃ្វាលតម្រាប់ ត្រាប់អំពើ
ប្រាជ្ញនាំធ្វ         រើប្រសាច       ខ្លាចប្រាជ្ញនាំ  ។
                                 ...............................................
                                    (អៀង សាយ   មេកាព្យ)

មេកាព្យ បទព្រះចន្ទ្របាំងឆ័ត្រ


មេកាព្យ បទរលកយោលយាវ









បើរើសមិត្ត    គិតឲ្យមុត       ក្រែងពុតត្បុត
មិនល្អសុទ្ធ    ដុតសាតស៊ាំ   ទុក្ខគ្រាំគ្រា
នាំទោសទុក្ខ មុខទួញទើស ព្រោះរើសវា
យកជាគ្នា      រាគិតគ្នាន់      ដើរជាន់យើង    ។

នៅមុខឯង    ក្លែងឱនអង្គ    ជាត្រង់ណាស់
ក្រោយខ្នងផ្លាស់ ច្បាស់ប្តូរផ្លាត សុទ្ធសាតឈ្លើង
កេងកឹបកោរ  ចោរកិច្ចកល  ទុក្ខដល់យើង
ចិត្តជាភ្លើង     យើងកុំភ្លើ       យកធ្វើគ្នា       ៕

                                                          (ពេជ្រ ទុំក្រវិល)

មេកាព្យ បទរលកខ្ទប់ច្រាំង


មេកាព្យ បទកង្កែបលោតផ្ទាត់ខ្ចៅ


មេកាព្យ បទកង្កែបលោតស្លាក់ពេជ្រ


មេកាព្យ បទផ្កាឈូករីក


មេកាព្យ បទសឹង្ហតោលេងកន្ទុយ


មេកាព្យ បទសឡាបលួន


Thursday, January 29, 2015

មេកាព្យ បទកង្កែបលោតពាំពេជ្រ










តាំងពីចិត្ត គិតពីចង ប៉ងស្នេហា
លើជីវ៉ា ថ្លាជីវិត វរមិត្រថ្លៃ
នៅមិនស្ងៀម រៀមមិនស្ងាត់ បាត់អាល័យ
ហាក់ស្រមៃ ឆ្នៃស្រមោល ចោលជិតប្រាណ។


ពេលបងគេង លេងបងគង រងលើខ្នើយ
ធ្លាប់បានកើយ ហើយបានគិត ផិតភុំផាន
ធ្លាប់ប្រឡែង តែងប្រឡូក លូកស្មោះស្មាន
កែកំសាន្ត ឋានកំសត់ កត់កាលណោះ។
.........................................................
         Ny Watthanak 

Wednesday, January 28, 2015

មេកាព្យ បទត្រឡាចឡើងទ្រើង (រចនាបថសេរី)







ឈោងចាប់ ឆាប់បាន ប្រាណចេះឈោង
យោលទោង យោងល្អ ក៏ចេះយោល
គោលដៅ ទៅដល់ យល់ទីគោល
ពាក្យពោល ចូលខុស ច្នោះតែពាក្យ។
                
គិតយូរ ផ្គូរផ្គង តោងតែឆ្លងគិត
ទាក់ទង គ្រងពិត រឹតតែរាក់ទាក់
រក្សា ការប្រឹង ដឹងថាជ្រៅរាក់
សមរម្យ ជុំអ្នក ជាក់ល្អសក្តិសម។
                       
បើខឹង ប្រឹងអត់ ខ្សត់ប្រឹងទើបគ្រាន់បើ
ដំណេក ដេកដើរ បើភ្ញាក់ក្រោយលត់ដំ
ចំណេះ ចេះដឹង ប្រឹងរៀនច្នៃរៀបចំ
ជួយញាតិ ឃ្មាតខំ សមជាអ្នកចេះជួយ។

មេកាព្យ បទត្រឡាចឡើងទ្រើង (គំរូ ពេជ្រទុំក្រវិល)






ចិត្តចង់ស្តាប់ ចាប់ចង់ស្តែង តែងតែចូលចិត្ត
ដឹងការពិត ដិតការពី ទីដែលគួរដឹង
ប្រឹងស្តាប់ចុះ ប្រុសស្តាប់ចេះ រិះរេខំប្រឹង
នាំដំណឹង ដឹងដំណើរ ដើរតាមដឹកនាំ។

ប្រុងស្តាប់ដែរ ប្រែស្តាប់ដូច ខូចពីគិតប្រុង
ទ្រាំចិត្តស្លុង ទ្រង់ចិត្តស្លុត ផុតចេះចង់ទ្រាំ
ពាំពាក្យគិត ពិតពាក្យគេ រេរកមកពាំ
ខុសរលាំ ខំរលឹក នឹកទៅឃើញខុស៕
                              (ពេជ្រ ទុំក្រវិល)

មេកាព្យមូលដ្ឋាន បទពាក្យ១០


មេកាព្យ បទវង្សវិចិត្រ


មេកាព្យ បទសបាត់សប៉ឹង


មេកាព្យ បទកង្កែបលោតពាំពេជ្រ


មេកាព្យមូលដ្ឋាន បទពាក្យ១០


មេកាព្យ បទវង្សវិចិត្រ


មេកាព្យ បទសបាត់សប៉ឹង


មេកាព្យ បទត្រឡាចឡើងទ្រើង












សូមពិនិត្យអត្ថបទ៖

ចិត្តចង់ស្តាប់  ចាប់ចង់ស្តែង   តែងតែចូលចិត្ត      ដឹងការពិត  ដិតការពី     ទីដែលគួរដឹង
ប្រឹងស្តាប់ចុះ ប្រុសស្តាប់ចេះ រិអរេខំប្រឹង              នាំដំណឹង    ដឹងដំណើរ  ដើរដេកដឹកនាំ។

ប្រុងស្តាប់ដែរ ប្រែស្តាប់ដូច ខូចពីគិតប្រុង            ទ្រាំចិត្តស្លុង ទ្រង់ចិត្តស្លុត ផុតចេះចង់ទ្រាំ
ពាំពាក្យពិត    គិតពាក្យគេ   រេរកយូរពាំ                ខុសរលាំ      ខំរលឹក          នឹកទៅឃើញខុស ។
                                                                                     ..........................................................................
                                                                                     (អៀង សាយ   ​មេកាព្យ ទំ.៤៤)

Tuesday, January 27, 2015

មេកាព្យមូលដ្ឋាន បទពាក្យ១១




មេកាព្យ បទសហរា



លោកថាដាវមុត ល្បីណាស់ តែស្ថិតនៅក្នុងស្រោម
ទុកសម្ងំស្ងៀម ច្រែះចោម មិនព្រមប្រើកាប់ឆ្ការ
ចំណេះមានច្រើន គរគោក មិនយកមកប្រើការ
ពូកែក្អេងក្អាង ឡូឡា ថ្ងៃណាជាតិថ្កើងថ្កាន។
រឿងដែលសំខាន់ មិនស្ថិត នៅត្រង់តែពាក្យថា
តែត្រង់ជាក់ស្តែង ឲ្យការ ទាំងអស់សម្រេចបាន
ហ៊ានថាហ៊ានធ្វើ ស្នាដៃ ឲ្យឃើញកុំស្មានៗ
នោះទើបជាតិយើង ថ្កើងថ្កាន សុខសាន្តតាមបំណង៕
.........................................
ដោយ ៖ ពេជ្រ ទុំក្រវិល

មេកាព្យមូលដ្ឋាន បទពាក្យ១២


​បើខ្លួននៅមានជីវិត យសស័ក្តិ អំណាច ទ្រព្យច្រើន
គួរតែចេះគិតក្រវើន សាងប្រយោជន៍ដល់សង្គម
កុំគិតប្រឌិតឃើញតែ ចំណេញ ឲ្យអ្នកផ្សេងយំ
ទោសនោះនឹងនាំគ្រោះធំ ទៅដល់ ខ្លួននាពេលមួយ។

គួរចេះគិតស្តាយកំណើត កើតមក ជាអ្នកមានទ្រព្យ
ពោរពេញទៅដោយមានភ័ព្វ មួយជីវិតមិនទុក្ខព្រួយ
ទាំងអាហារទាំងលំនៅ ការរស់ ព្រោះគេលើកស្ទួយ
គ្មានភ័យភិតជីវិតមួយ ពេលមានទ្រព្យគ្មានអ្វីខ្វល់។
តែចូរចាំថាជីវិត មានការកើត និងការស្លាប់
ទោះបីយូរឬមួយឆាប់ សេចក្តីស្លាប់នឹងមកដល់
ក្រោយស្លាប់ទៅបន្សល់នូវ បាបបុណ្យ ចេញមកឲ្យផល 
សច្ចភាពនេះកុំឆ្ងល់ បាបបុណ្យ នឹងពុនយកតាម៕

Monday, January 26, 2015

មេកាព្យមូលដ្ឋាន បទបំពេកំណាព្យ



ឱ សត្វមាន់ព្រៃ  ចុះនែល្ងាវអី  ល្ងាវអី  ក្បែរអាស្រម
យើគ្រឹស្នា  ឱគ្រឹស្នា  យើគ្រឹស្នា  ឱមាសម៉ុម
កូនអើយកុំយំ  ម្តាយនៅ  ម្តាយនៅ  ឱ បំពេ        ។

ឱ ណាសត្វរៃ  ចុះអ្នកយំអី  យំអី ក្បែរអាស្រម
យើគ្រឹស្នា  ឱគ្រឹស្នា  យើគ្រឹស្នា  ឱមាសម៉ុម
កូនអើយកុំយំ  ម្តាយនៅ  ម្តាយនៅ  ឱ នេះទេ     ។

ឱ ណាប៉ីពក  ចុះអ្នកផ្លុំអី  ផ្លុំអី  ក្បែរអាស្រម
យើគ្រឹស្នា  ឱគ្រឹស្នា  យើគ្រឹស្នា  ឱមាសម៉ុម
កូនអើយកុំយំ  ម្តាយនៅ  ម្តាយនៅ  ថ្នមបំពេ      ។