ចិត្តចង់ស្តាប់ ចាប់ចង់ស្តែង តែងតែចូលចិត្ត
ដឹងការពិត ដិតការពី ទីដែលគួរដឹង
ប្រឹងស្តាប់ចុះ ប្រុសស្តាប់ចេះ រិះរេខំប្រឹង
នាំដំណឹង ដឹងដំណើរ ដើរតាមដឹកនាំ។
ប្រុងស្តាប់ដែរ ប្រែស្តាប់ដូច ខូចពីគិតប្រុង
ទ្រាំចិត្តស្លុង ទ្រង់ចិត្តស្លុត ផុតចេះចង់ទ្រាំ
ពាំពាក្យគិត ពិតពាក្យគេ រេរកមកពាំ
ខុសរលាំ ខំរលឹក នឹកទៅឃើញខុស៕
(ពេជ្រ ទុំក្រវិល)
No comments:
Post a Comment