Tuesday, January 27, 2015

មេកាព្យមូលដ្ឋាន បទពាក្យ១២


​បើខ្លួននៅមានជីវិត យសស័ក្តិ អំណាច ទ្រព្យច្រើន
គួរតែចេះគិតក្រវើន សាងប្រយោជន៍ដល់សង្គម
កុំគិតប្រឌិតឃើញតែ ចំណេញ ឲ្យអ្នកផ្សេងយំ
ទោសនោះនឹងនាំគ្រោះធំ ទៅដល់ ខ្លួននាពេលមួយ។

គួរចេះគិតស្តាយកំណើត កើតមក ជាអ្នកមានទ្រព្យ
ពោរពេញទៅដោយមានភ័ព្វ មួយជីវិតមិនទុក្ខព្រួយ
ទាំងអាហារទាំងលំនៅ ការរស់ ព្រោះគេលើកស្ទួយ
គ្មានភ័យភិតជីវិតមួយ ពេលមានទ្រព្យគ្មានអ្វីខ្វល់។
តែចូរចាំថាជីវិត មានការកើត និងការស្លាប់
ទោះបីយូរឬមួយឆាប់ សេចក្តីស្លាប់នឹងមកដល់
ក្រោយស្លាប់ទៅបន្សល់នូវ បាបបុណ្យ ចេញមកឲ្យផល 
សច្ចភាពនេះកុំឆ្ងល់ បាបបុណ្យ នឹងពុនយកតាម៕

No comments:

Post a Comment