Monday, February 15, 2016
Friday, February 20, 2015
Tuesday, February 3, 2015
មេកាព្យមូលដ្ឋាន បទពាក្យ៤
កំណាព្យកាព្យឃ្លោង គ្រប់បែបគ្រប់បទ អ្នកប្រាជ្ញកំណាត់ ថាទុកជាម្តាយ ។
នៃទំនុកច្រៀង តន្ត្រីទាំងឡាយ ជាក្រឿងសប្បាយ គ្រប់កាលសម័យ ។
ហើយថាទុកជា សិល្បៈថ្លាថ្លៃ ហៅថាកវេ យ្យសិល្បៈ ។
ដែលជនជាតិខ្មែរ តែងតែគារវៈ និងឧស្សាហៈ រៀនពីបុរាណ ។
បើជនជាតិខ្មែរ ដែលធ្លាប់ថ្កើងថ្កាន មិនរៀនហាត់អាន នឹងសាបសូន្យបាត់។
ច្នេះជនជាតិខ្មែរ គួរតែប្រយ័ត្ន ខំរៀនខំហាត់ ឲ្យស្ទាត់ទៅហោង ។
.................. .......................................
( ឧត្តមប្រីជា ចាប ពិន និពន្ធបណ្ឌិត )
មេកាព្យមូលដ្ឋាន បទបថ្យាវត្ត
ធម៌សុខទី១
មេត្តាគ្រប់ទី សព្វសត្វជីវី
កុំប៉ងពាធា
ប្រមាថសម្លាប់
ផ្តិលផ្តាច់ជន្មា ត្រូវមានសទ្ធា
ការពារជីវិត។
ធម៌សុខទី២
កុំប៉ុនប៉ងគិត លង់ក្នុងគំនិត
គិតគន់គ្នាន់គ្នេរ
កេងកិបប្រវ័ញ្ចន៍
លួចសម្បត្តិគេ គួរកុំវៀចវេរ
លោភលន់ចង់បាន។
ធម៌សុខទី៣ នាំក្តីក្សេមក្សាន្ត គឺត្រូវប្រមាណ
កុំគិតប្រមាថ
រំលោភសេពកាម
នឹងស្រីរូបស្អាត ដែលឋិតក្នុងជាតិ
មានគេរក្សា។
ធម៌សុខទី៤
ត្រូវកាន់ចិន្តា កុំពោលវាចា
កុហក់បញ្ឆោត
ស្តីពាក្យពុំពិត
ឬគិតចាក់ដោត បង្កនាំក្រោធ
ព្រោះតែមុសា។
ធម៌សុខទី៥
កុំសេពសុរា អាភៀនកញ្ឆា
គ្រឿងញៀនស្រវឹង
នាំបាត់ស្មារតី
វង្វេងកើតខឹង គិតខុសលែងដឹង
កើតទោសពេកពន់។
បញ្ចសីលា
ធម៌ល្អលើសលន់ នាំសុខគ្រប់ជន
ទាំងមនុស្សទេព្តា
ប្រកាន់ឲ្យខ្ជាប់
កើតក្តីសុខា សត្វលើលោកា
រស់សុខសាន្តហោង៕
Subscribe to:
Posts (Atom)