Friday, February 20, 2015
Tuesday, February 3, 2015
មេកាព្យមូលដ្ឋាន បទពាក្យ៤
កំណាព្យកាព្យឃ្លោង គ្រប់បែបគ្រប់បទ អ្នកប្រាជ្ញកំណាត់ ថាទុកជាម្តាយ ។
នៃទំនុកច្រៀង តន្ត្រីទាំងឡាយ ជាក្រឿងសប្បាយ គ្រប់កាលសម័យ ។
ហើយថាទុកជា សិល្បៈថ្លាថ្លៃ ហៅថាកវេ យ្យសិល្បៈ ។
ដែលជនជាតិខ្មែរ តែងតែគារវៈ និងឧស្សាហៈ រៀនពីបុរាណ ។
បើជនជាតិខ្មែរ ដែលធ្លាប់ថ្កើងថ្កាន មិនរៀនហាត់អាន នឹងសាបសូន្យបាត់។
ច្នេះជនជាតិខ្មែរ គួរតែប្រយ័ត្ន ខំរៀនខំហាត់ ឲ្យស្ទាត់ទៅហោង ។
.................. .......................................
( ឧត្តមប្រីជា ចាប ពិន និពន្ធបណ្ឌិត )
មេកាព្យមូលដ្ឋាន បទបថ្យាវត្ត
ធម៌សុខទី១
មេត្តាគ្រប់ទី សព្វសត្វជីវី
កុំប៉ងពាធា
ប្រមាថសម្លាប់
ផ្តិលផ្តាច់ជន្មា ត្រូវមានសទ្ធា
ការពារជីវិត។
ធម៌សុខទី២
កុំប៉ុនប៉ងគិត លង់ក្នុងគំនិត
គិតគន់គ្នាន់គ្នេរ
កេងកិបប្រវ័ញ្ចន៍
លួចសម្បត្តិគេ គួរកុំវៀចវេរ
លោភលន់ចង់បាន។
ធម៌សុខទី៣ នាំក្តីក្សេមក្សាន្ត គឺត្រូវប្រមាណ
កុំគិតប្រមាថ
រំលោភសេពកាម
នឹងស្រីរូបស្អាត ដែលឋិតក្នុងជាតិ
មានគេរក្សា។
ធម៌សុខទី៤
ត្រូវកាន់ចិន្តា កុំពោលវាចា
កុហក់បញ្ឆោត
ស្តីពាក្យពុំពិត
ឬគិតចាក់ដោត បង្កនាំក្រោធ
ព្រោះតែមុសា។
ធម៌សុខទី៥
កុំសេពសុរា អាភៀនកញ្ឆា
គ្រឿងញៀនស្រវឹង
នាំបាត់ស្មារតី
វង្វេងកើតខឹង គិតខុសលែងដឹង
កើតទោសពេកពន់។
បញ្ចសីលា
ធម៌ល្អលើសលន់ នាំសុខគ្រប់ជន
ទាំងមនុស្សទេព្តា
ប្រកាន់ឲ្យខ្ជាប់
កើតក្តីសុខា សត្វលើលោកា
រស់សុខសាន្តហោង៕
មេកាព្យមូលដ្ឋាន បទកាកគតិ
ពេលបងសូន្យប្រាណ អូនអើយកុំខាន ជួយយកទៅកប់
គៀនគល់កូនស្វាយ ឲ្យសាយជាតិសព្វ កុំឲ្យបងថប់
ក្នុងមឈូសឈើក្រាស់ ។
ព្រលឹងសប្បាយ ដោយបានដើមស្វាយ ផ្លែផ្កាដេរដាស
បានទុកដីស្រែ ឲ្យខ្មែរប្រើប្រាស់ បានទុកឈើខ្លះ
សង់ផ្ទះញាតិផង ៕
.................. ........................................................
( ឃុន ស្រុន សៀវភៅសម្រស់ជីវិត ឆ្នាំ១៩៧១ )
មេកាព្យមូលដ្ឋាន បទបន្ទោលកាក
ស្រីដូចអាខ្វាក់ ឯប្រុសដូចហាក់អាខ្វិន
រួមគំនិតឆ្អិន ដោយប៉ិនខាងកិច្ចផ្សំគ្នា ។
ប្រពន្ធនិងប្តី មានកូនប្រុសស្រីខូចជា
ក្រមានទ្រព្យា គឺអាស្រ័យគ្នាទាំងពីរ ៕
.........................................
( អៀង សាយ មេកាព្យ )
មេកាព្យមូលដ្ឋាន បទពំនោល
កូនខ្លះមិនសំពះម្តាយ អ្នកក្រៅនៅឆ្ងាយ លុតថ្វាយបង្គុំឱនក្រាប ។
សម្លាប់សត្វផងមានបាប ពេលបាយធមឆ្អាប ត្រីចាបជ្រូកមាន់ទាគោ ។
............................................
( អៀង សាយ មេកាព្យ )
មេកាព្យមូលដ្ឋាន បទភុជង្គលីលា
ចំណេះវិជ្ជាជាទ្រព្យ សម្បត្តិល្អជាប់ ជាងទ្រព្យសម្ទាយ ។
ទៅមកមិនបាច់វេចស្ពាយ ទោះនឹងចាយវាយ មិនងាយនឹងអស់ ។
ចាយច្រើនកើនច្រើនឥតខ្ចោះ មិនដែលរឹងខ្សោះ មិនអស់ខាតខាន ។
គ្មានចោរប្លន់លួចឆក់បាន ជាទ្រព្យរុញច្រាន ឲ្យបានពន្លឺ ។
វិជ្ជាជាទ្រព្យរន្ទឺ នាំយើងឲ្យភ្លឺ ឈប់ឈឺងងឹត ។
កូនអើយចូរនាងរិះគិត ចង់បាត់ងងឹត ប្រឹងគិតរៀនសូត្រ ៕
.............................................................
( ពេជ្រ ទុំក្រវិល សិល្បៈតែងកំណាព្យ )
មេកាព្យមូលដ្ឋាន បទឥន្ទ្រជិត
ថ្ងៃរះជះពន្លឺ ផ្តើមបំភ្លឺ លោកនេះសាជាថ្មី ។
សព្វសត្វលើផែនដី ភ្ញាក់ឃ្មាតខ្មី ចេញស្វែងរកអាហារ ។
ចាបចេបចុងដើមចា ថ្អើលសត្វស្វា លោតតោងលើមែកស្វាយ ។
កង្កែបសើចក្អាកក្អាយ ក្បែរប្រឡាយ រកមើលធ្វើភ្នែកស្លឹង ។
.........................................................
(តាមទម្រង់ស្មូត្រ លោកគ្រូ យ៉ាន់ បូរិន្ទ)
Monday, February 2, 2015
Sunday, February 1, 2015
មេកាព្យ បទកង្កែបលោតលើគោក
បងអើយ បើអត់ បានអូន
ឲ្យសូន្យ ឲ្យសាច អូនសុំ
កុំមក កាត់មួល កេរ្តិ៍មុំ
ប្រុសកុំ ប្រកែ ប្រកាន់ ។
កុំមក កាត់មួល កេរ្តិ៍មុំ
ប្រុសកុំ ប្រកែ ប្រកាន់ ។
អូនខុស អូនខូច អូនខាត
សង្វាត សង្វាស សាន់វ៉ាន់
ប្រកៀក ប្រកើយ ប្រកាន់
សូកប៉ាន់ សុំបង ស្ងាត់បាត់៕
សង្វាត សង្វាស សាន់វ៉ាន់
ប្រកៀក ប្រកើយ ប្រកាន់
សូកប៉ាន់ សុំបង ស្ងាត់បាត់៕
មេកាព្យថ្មី បទភស្តាដំដែក២ជាន់(មេ៧)
សូមពិនិត្យអត្ថបទ
ភ័យព្រួយ ជួយប្រាប់ ឆាប់វាចា
ខុសចំ តម្រា ណាទាំងអស់
ព្រោះមិត្ត ស្និទ្ធគ្នា ទារចិត្តស្មោះ
កែកុន មុនខុស នោះប្រសើរ។
មេកាព្យ បទមករខ្ជាក់កែវ
សូមពិនិត្យអត្ថបទ
ក្អែកដៀលមើលថោកកុំដៀលក្អែក ពូជពង្សបែងចែកតាមពង្សពូជ
ស្ទូចត្រីប្រើនុយតាមត្រីស្ទូច ត្រីស៊ីសន្ទូចរួចស៊ីត្រី ។
ប្រាជ្ញយល់ជាក់ច្បាស់ពីយល់ប្រាជ្ញ លៃលកអំណាចគួរលកលៃ
ស្តីជេរមានក្បួនបែបជេរស្តី តបតវិលវៃបែបតតប ។
ឆាប់ខឹងព្រោះហេតុពីខឹងឆាប់ ប្របខ្លួនប្រញាប់រៀបខ្លួនប្រប
ខ្លបបាក់កុំឲ្យជាបាក់ខ្លប ខ្យល់បក់រណបប្របបក់ខ្យល់៕
មេកាព្យ បទនាគកៀវក្រវ៉ាត់
មានក្រមិនត្រូវទៅរាប់រៀប រៀបរាប់អួតធៀបពីមាសប្រាក់
ប្រាក់មាសបើមានចាយស្លៀកពាក់ ពាក់ស្លៀកហ៊ឹកហ៊ាក់ចាយស្ងាត់ស្ងៀម ។
ស្ងៀមស្ងាត់គង់តែគេដឹងដល់ ដល់ដឹងប្រឹងឆ្ងល់ស្ងើចឈ្មោះនាម
នាមឈ្មោះពិរោះព្រោះចេះស្ងៀម ស្ងៀមចេះទំនៀមមិនអួតអង្គ ។
(អៀង សាយ)
មេកាព្យ បទគោព័ទ្ធស្នឹង
ទឹកមាត់ដែលនៅក្នុងមាត់ខ្លួន ខ្លួនលិទ្ធលេបផ្ទួនឥតខ្ពើមទេ
ទេបើជយួជាទឹកមាត់គេ គេខាកខំរេរិះខ្ពើមពិត ។
ពិតហើយលិទ្ធរបស់ផងខ្លួន ខ្លួនចេះតែខ្លួនមិនមានគិត
គិតឯសិទ្ធិគេទាំងឆ្ងាយជិត ជិតជួបពិនិត្យថាគេខុស ។
(អៀង សាយ)
មេកាព្យ បទកង្កែបលោតកណ្តាលស្រះ
បងដើរបើដឹង ខឹងនឹងបង គិតម្តេចភ្លេចម្តង បងភ្លេចគិត
មិត្តរកមករង់ គង់ជួបមិត្ត ដើរពេកដេកពិត គិតលែងដើរ។
មិត្តរកមករង់ គង់ជួបមិត្ត ដើរពេកដេកពិត គិតលែងដើរ។
នៅជិតនិត្យជាប់ រាប់ថានៅ បើជ្រៀតបៀតជ្រៅ ទៅគ្រាន់បើ
ប្រើដឹងប្រឹងដោយ ក្រោយដែលប្រើ ប្រុស ស ប្រសើរ ដើរសាបប្រុស៕
ប្រើដឹងប្រឹងដោយ ក្រោយដែលប្រើ ប្រុស ស ប្រសើរ ដើរសាបប្រុស៕
(ពេជ្រទុំក្រវិល)
Saturday, January 31, 2015
Friday, January 30, 2015
មេកាព្យ បទសារថីទាញរថ
សូមពិនិត្យអត្ថបទ
ចូលចិត្តស្តាប់ ត្រាប់ចម្រៀង ច្រៀងចូលចិត្ត
ទេសនាជិត គិតមិនចង់ ត្រង់ទេសនា
នៅផ្សារធំ មុំចូលចិត្ត គិតទៅផ្សារ
ទៅធ្វើការ ថានឹកជិន មិនទៅធ្វើ ។
រៀនសូត្រចេះ វេះមិនចង់ ត្រង់រៀនសូត្រ
ពភ្លើស្លូត ស្រូតរត់លេង ក្មេងពភ្លើ
អំពើពាល ឃ្វាលតម្រាប់ ត្រាប់អំពើ
ប្រាជ្ញនាំធ្វ រើប្រសាច ខ្លាចប្រាជ្ញនាំ ។
...............................................
(អៀង សាយ មេកាព្យ)
មេកាព្យ បទរលកយោលយាវ
បើរើសមិត្ត គិតឲ្យមុត ក្រែងពុតត្បុត
មិនល្អសុទ្ធ ដុតសាតស៊ាំ ទុក្ខគ្រាំគ្រា
នាំទោសទុក្ខ មុខទួញទើស ព្រោះរើសវា
យកជាគ្នា រាគិតគ្នាន់ ដើរជាន់យើង ។
នៅមុខឯង ក្លែងឱនអង្គ ជាត្រង់ណាស់
ក្រោយខ្នងផ្លាស់ ច្បាស់ប្តូរផ្លាត សុទ្ធសាតឈ្លើង
កេងកឹបកោរ ចោរកិច្ចកល ទុក្ខដល់យើង
ចិត្តជាភ្លើង យើងកុំភ្លើ យកធ្វើគ្នា ៕
(ពេជ្រ ទុំក្រវិល)
Subscribe to:
Posts (Atom)