Friday, January 30, 2015

មេកាព្យ បទរលកយោលយាវ









បើរើសមិត្ត    គិតឲ្យមុត       ក្រែងពុតត្បុត
មិនល្អសុទ្ធ    ដុតសាតស៊ាំ   ទុក្ខគ្រាំគ្រា
នាំទោសទុក្ខ មុខទួញទើស ព្រោះរើសវា
យកជាគ្នា      រាគិតគ្នាន់      ដើរជាន់យើង    ។

នៅមុខឯង    ក្លែងឱនអង្គ    ជាត្រង់ណាស់
ក្រោយខ្នងផ្លាស់ ច្បាស់ប្តូរផ្លាត សុទ្ធសាតឈ្លើង
កេងកឹបកោរ  ចោរកិច្ចកល  ទុក្ខដល់យើង
ចិត្តជាភ្លើង     យើងកុំភ្លើ       យកធ្វើគ្នា       ៕

                                                          (ពេជ្រ ទុំក្រវិល)

No comments:

Post a Comment