Wednesday, January 28, 2015

មេកាព្យ បទត្រឡាចឡើងទ្រើង (រចនាបថសេរី)







ឈោងចាប់ ឆាប់បាន ប្រាណចេះឈោង
យោលទោង យោងល្អ ក៏ចេះយោល
គោលដៅ ទៅដល់ យល់ទីគោល
ពាក្យពោល ចូលខុស ច្នោះតែពាក្យ។
                
គិតយូរ ផ្គូរផ្គង តោងតែឆ្លងគិត
ទាក់ទង គ្រងពិត រឹតតែរាក់ទាក់
រក្សា ការប្រឹង ដឹងថាជ្រៅរាក់
សមរម្យ ជុំអ្នក ជាក់ល្អសក្តិសម។
                       
បើខឹង ប្រឹងអត់ ខ្សត់ប្រឹងទើបគ្រាន់បើ
ដំណេក ដេកដើរ បើភ្ញាក់ក្រោយលត់ដំ
ចំណេះ ចេះដឹង ប្រឹងរៀនច្នៃរៀបចំ
ជួយញាតិ ឃ្មាតខំ សមជាអ្នកចេះជួយ។

No comments:

Post a Comment