Tuesday, February 3, 2015

មេកាព្យមូលដ្ឋាន បទបថ្យាវត្ត













ធម៌សុខទី១ មេត្តាគ្រប់ទី        សព្វសត្វជីវី កុំប៉ងពាធា
ប្រមាថសម្លាប់ ផ្តិលផ្តាច់ជន្មា  ត្រូវមានសទ្ធា ការពារជីវិត។

ធម៌សុខទី២​ កុំប៉ុនប៉ងគិត       លង់ក្នុងគំនិត គិតគន់គ្នាន់គ្នេរ
កេងកិបប្រវ័ញ្ចន៍ លួចសម្បត្តិគេ គួរកុំវៀចវេរ លោភលន់ចង់បាន។

ធម៌សុខទី៣ នាំក្តីក្សេមក្សាន្ត   គឺត្រូវប្រមាណ កុំគិតប្រមាថ
រំលោភសេពកាម នឹងស្រីរូបស្អាត  ដែលឋិតក្នុងជាតិ មានគេរក្សា។

ធម៌សុខទី៤ ត្រូវកាន់ចិន្តា       កុំពោលវាចា កុហក់បញ្ឆោត
ស្តីពាក្យពុំពិត ឬគិតចាក់ដោត បង្កនាំក្រោធ ព្រោះតែមុសា។

ធម៌សុខទី៥ កុំសេពសុរា       អាភៀនកញ្ឆា គ្រឿងញៀនស្រវឹង
នាំបាត់ស្មារតី វង្វេងកើតខឹង  គិតខុសលែងដឹង កើតទោសពេកពន់។

បញ្ចសីលា ធម៌ល្អលើសលន់ នាំសុខគ្រប់ជន ទាំងមនុស្សទេព្តា
ប្រកាន់ឲ្យខ្ជាប់ កើតក្តីសុខា    សត្វលើលោកា រស់សុខសាន្តហោង៕

No comments:

Post a Comment